Month: August 2015

គំនិត​ដែល​គ្រហឹម

ជា​ច្រើន​ឆ្នាំក​ន្លង​ទៅ ខ្ញុំបាន​ដើ​រលេង​ជាមួយឪ​ពុករ​បស់​ខ្ញុំ​ ក្នុង​ឧទ្យាន​ប៊ីក ប៊ែន ក្នុង​រដ្ឋ​តិច​សាស់។ សព្វ​ថ្ងៃ​នេះ ឧទ្យាន​មួយ​នេះបា​ន​ក្លាយ​ជា​ឧទ្យាន​ជាតិ​ហើយ ប៉ុន្តែ កាល​ពី​សម័យមុ​ន យើង​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើដំ​ណើរ​ណាស់។ មាន​ពេល​យប់​មួយ ពេល​ដែល​យើង​កំពុង​រៀប​កន្លែង​គេង មាន​​ប្តី​ប្រពន្ធ​​មួយគូ​របា​នម​កជាមួ​យ​សត្វ​ឆ្កែមួ​យក្បា​ល បាន​សុំបោះ​តង់​នៅក្បែ​រ​យើង​ដែរ គ្រាន់​បាន​ជាគ្នា​។ យើង​ក៏បា​នស្វា​គមន៍​ពួក​គេ ហើយ​ក៏បាន​​ចូល​គេង​រៀង​ៗ​ខ្លួន​។ ពួក​គេ​ក៏បាន​ចងឆ្កែរ​ពួក​គេ នៅក្បែរ​តង់​រ​បស់​ពួ​កគេ​។ ពីរ​បីម៉ោ​ងក្រោ​យ​មក ឪពុក​របស់​ខ្ញុំ​ក៏បា​ន​កេះខ្ញុំ​ឲ្យ​ភ្ញា​ក់ ហើយ​បាន​បញ្ចាំង​ពិល ទៅក​ន្លែង​ងងឹត។ យើង​ក៏​ឃើញ​ពន្លឺ​ពណ៌​លឿង​តូច​ៗ​ដូចពន្លឺ​ភ្លើង​នៃ​ភ្នែក​ជា​ច្រើន​គូរ ដែល​ចាំង​នឹ​ង​ពន្លឺ​ភ្លើង​ពិល​ពី​ចម្ងាយ។ មាន​សត្វ​ឆ្កែចចក​ខៃយ៉ូទីជា​ច្រើន​ក្បាល ​កំពុង​ដើរ​ចូល​មក​រក​សត្វ​ឆ្កែ ដោយ​សំរឹប​ជើង​ជាន់​ស្លឹក​ឈើលាន់​ប្រោកៗ​ ទាំង​គ្រហឹម​ផង។ យើង​ក៏​បាន​ដេញ​ពួក​វា​ចេញ​ទៅ​បាត់​អស់ ហើយ​អ្នក​ជិត​ខាងរបស់​យើង​ ក៏បា​នដាក់​ឆ្កែនៅក្នុ​ង​តង់​របស់​ខ្លួន​ តែ​យ​ប់​នោះ យើង​នៅ​តែ​គេង​ភ្ញាក់​ៗ​ជា​និច្ច។

ខ្ញុំច្រើន​តែ​នឹក​ឃើញ​ហេតុការណ៍​ ដែល​បាន​កើត​ឡើង​យប់​នោះ ពេល​ដែល​ខ្ញុំ​អាន​ទំនុក​ដំកើង​ជំពូក​៥៩ ដែល​ក្នុង​នោះ ស្តេច​ដាវីឌ​បាន​មានបន្ទូ​ល​ពីរ​ដង​ថា “គេ​​ត្រឡប់​​ម​ក​​វិញ​​រាល់​​តែ​​ល្ងាច គេ​លូ​ដូច​ជា​ឆ្កែ ព្រម​ទាំង​ដើរ​ក្រវែល​ទី​ក្រុង”(ខ.៦,១៤)។ ត្រង់​ចំណុច​នេះ ស្តេច​ដាវី​ឌ​បាន​មានប​ន្ទូល អំពី​កង​ទ័ព​របស់ស្តេ​ចសូ​ល ដែ​ល​បាន​ដេញ​តាម​ព្រះ​អង្គ។ ទោះ​បី​ជា​យ៉ាង​ណាក៏ដោ​យ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ បទ​គម្ពីរ​នេះ បាន​ឆ្លុះប​ញ្ចាំង​អំពី​គំនិត​អវិជ្ជ​មាន ដែ​លបំបាក់​ទឹក​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​វិល​ត្រឡប់​មក​គំរាម​កំហែង​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត គឺ​មិន​ខុសពី​ស​ត្វ​ឆ្កែ​ចចក​ដែល​ចូល​មក​នៅ​ពេល​យប់ ដោ​យ​សំរឹប​ជើង​លាន់​ប្រោក​ៗ ទាំង​គ្រហឹម​​ថា “ឯង​ជាម​នុស្ស​ល្ងង់” “ឯ​ង​ជាម​នុស្សប​រាជ័យ” “ឯង​ជា​មនុស្ស​មិន​បាន​ការ” “គ្មាន​នរណា​ត្រូវ​ការ​ឯ​ង​ទេ?”

ពេលដែ​ល​យើង​មាន​គំនិត​អវិជ្ជ​មាន​បែប​នេះ​…